ភ្នំពេញ ប្រិយមិត្តបានជ្រាបរួចមកហើយពីអ្នកនាង Love Riya ដែលលោកអ្នកបានស្គាល់គាត់តាមរយៈការឡាយវីដេអូ ក្នុងបណ្ដាញសង្គម ហ្វេសប៊ុកក៏ដូចជាបណ្ដាញសង្គម BIGO Live ដែលរូបអ្នកនាងគឺជាអ្នកលក់ផលិតផល អនឡាញ ឡេ ម្ស៉ៅ ដ៏មានឈ្មោះល្បីល្បាញ។ដោយឡែក កាលពីពេលថ្មីៗនេះមហាជននៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក មានការចាប់អារម្មណ៏ជាខ្លាំងចំពោះរឿងរ៉ាវជីវិតឯកជនរបស់ អ្នកនាង Love Riya រួមជាមួយស្វាមីរបស់អ្នកនាងបន្ទាប់ពីអ្នកទាំងពីរទើបតែទទួលបានចំណងដៃ កូនស្រីដ៏ស្រស់ស្អាតម្នាក់ តែបែរជាពេលនេះ អ្នកទាំងពីរ បានប្រកាសលេងលះចែកផ្លូវគ្នាទៅវិញ។ជាក់ស្ដែងសមស្របនិងរឿងរ៉ាវកក្រើកនេះផងដែរ Love Riya បានដើរលេងនិង ស្វីតៗជាមួយលោក សូនី នៅឯកំពតនោះស្វីតៗ មិនចាញ់កំលោះក្រមុំទេក្រោយៗមក អ្នកទំាងពីរកាន់តែបង្ហាញភាពស្និតស្នាលជាមួយគ្នាកាន់តែខ្លាំង ថែមទំាងបានជិះឡាន និងដើរលេងជាមួយគ្នាញឹកញាប់ថែមទៀតផង។នៅទីបំផុត អ្វីដែលមហាជន ក៏ដូចជាហ្វេនៗជាច្រើនចង់ដឹងពីទំនាក់ទំនងរវាងអ្នកទំាងពីរឲ្យកាន់តែច្បាស់នោះ ត្រូវបានលោក ដែន សូនី ចេញមុខបញ្ជាក់រឿងខ្លះៗហើយ ជាមួយ ក្រុមការងារ តារាញូស៍ ដោយលោកបញ្ជាក់ថា៖“ខ្ញុំកំពុងមើលចិត្តគ្នាសិន, គាត់ជាមនុស្សកាចបន្តិចមែន តែចិត្តល្អ, ខ្ញុំបានជជែកគ្នាជាមួយគាត់ឡើងវិញ ចំនុចណាដែលខ្ញុំខ្វះខាត ឲ្យគាត់ប្រាប់ខ្ញុំ ហើយចំនុចណាគាត់ខ្វះខាតខ្ញុំត្រូវប្រាប់គាត់វិញ, ខ្ញុំស្គាល់គាត់តំាងពីគាត់មិនទាន់មានស្វាមី តាំងពីគាត់ Live Bigo, ខ្ញុំតែងតែសរសើរគាត់ ពូកែរកស៊ី ជាមនុស្សស្រីដែលរឹងមំា ពេលមានរឿងអ្វីកើតឡើងចំពោះគាត់ គាត់នៅតែរឹងមំា គាត់អត់ទន់ជ្រាយ”។ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាកិច្ចសម្ភាសន៍ពិសេស រវាងលោក ដែន សូនី និងក្រុមការងារ តារាញូស៍ ទំាងអស់គ្នា ៖

LEAVE A REPLY

Please enter your comment!
Please enter your name here