រាជធានីភ្នំពេញ ៖ តារាចម្រៀងសំឡេងផ្អែម អ្នកនាង មាស សុខសោភា គឺជាតារាមួយរូបដែលទទួលបានការគាំទ្រគួរឲ្យកត់សម្គាល់ពីសំណាក់ទស្សនិកជនដោយសារទឹកដមសំលេងយ៉ាងពីរោះរណ្ដំ និងរូបសម្រស់ស្រស់សោភារបស់នា​ង​ ជារឿយៗតារាស្រីរូបនេះតែងតែបង្ហោះសកម្មភាពនាៗ ដែលទាក់ទងនឹងជិវិតឯកជនឲ្យអ្នកគាំទ្រតែងឃើញ និ​ងលាន់មាត់សរសើរជាហូរហែ ខណៈបើនិយាយរឿងសម្រស់ ទោះវ័យកាន់តែក្រែលក្ដី តែការតុបតែងខ្លួនរបស់នាងនៅតែមានភាពទាក់ទាញមិនណយឡើយ។យ៉ាងណាមិញកាលពីថ្មីៗនេះ នៅលើបណ្តាញសង្គម មាស សុខសោភា ក៏​បានធ្វើឲ្យផ្ទុះនូវរឿងដ៏គួរឲ្យចាប់អារម្មណ៍ក្រោយពេលឃើញលើគណនីហ្វេសប៊ុកផ្លូវការរបស់រាម្រៀងមនោសញ្ចេតនារូបនេះបង្ហោះរូបភាពជាច្រើនស​ន្លឹ​កដោយស្លៀកឈុតមួយពណ៌សូកូឡា ដែលមើលទៅពិតជាស្រស់ស្អាត និងក្មេងជាងវ័យមានមន្តស្នេហ៍មើលសឹងតែមិនស្គាល់ទៅហើយ។ ជាមួយគ្នានេះម្ចាស់បទ “ដើមឈើស្នេហ៍”រូបនេះក៏បានរៀបរាប់ដោយសំណេរខ្លីបញ្ជាក់ពីវេលានៃការគ្រងឈុតនោះថា៖ “សូមចូលរួមអបអរសាទរការសម្ភោធជាផ្លូវការនៃហាងកាហ្វេ សូមជួយគាំទ្រទាំងអស់គ្នា”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here