បញ្ហា Covid19 គឺនៅតែជាបញ្ហាប្រឈមដ៏ធំសម្រាប់ប្រទេសទូទាំងពិភពលោក ក៏ដូចជាប្រទេសកម្ពុជា ដែលកំពុងតែទទួលរងផលប៉ះពាល់នៅលើវិស័យជាច្រើន ដោយសារតែ Covid19។
បើទោះបីជាមានការខិតខំប្រឹងប្រែងជួយពីសំណាក់រាជរដ្ឋាភិបាលដើម្បីជួយដោះស្រាយនូវបញ្ហាប្រឈមនានាក៏ដោយ ក៏វិស័យខ្លះ នៅតែមិនអាចគេចផុតពីហានីភ័យនោះឡើយ។
ជាក់ស្តែងវិស័យកីឡាប្រដាល់ក៏កំពុងតែជាវិស័យដែលអាចនឹងជួបបញ្ហាប្រឈមផងដែរ បើសិនជា Covid19 នៅតែបន្តមានករណីឆ្លងកើនឡើង និងមិនថមថយទៅវិញនោះទេ។
ជាក់ស្តែង កីឡាករគុណខ្មែរមួយរូប គឺកីឡាករ ស៊ន អេលីប ក៏បានធ្វើការបញ្ចេញមតិមួយចំនួនពាក់ព័ន្ធនឹងឥទ្ធិពលរបស់ Covid19 ចំពោះវិស័យកីឡាប្រដាល់នៅក្នុងកម្ពុជា ដោយលោកបាននិយាយថា៖
«បើសិនជា Covid19 មិនថមថយទេ ហើយមិនទាន់បើកឱ្យកីឡាករបរទេសចូលស្រុកទេ...