រាជធានីភ្នំពេញ ៖ តារាសម្តែងស្រីរាងតូចស្រឡឹងសម្បុរខ្មៅស្រអែមកញ្ញា ដួង ម៉ានិច កន្លងមកតារាស្រីរូបនេះ ក៏ធ្លាប់បានជួយអ្នកក្រីក្រចាស់ជរា និងជនពិការ ជាច្រើនមកហើយ ខណៈពេលថ្មីៗនេះ គេប្រទះឃើញនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនរបស់នាងបានបង្ហោះឃ្លីបវីដេអូមួយបង្ហាញពីសកម្មភាព រូបនាងផ្ទាល់ និង អ្នករួមដំណើរជាមួយកំពុងរៃអង្គាសលុយគ្នាដើម្បីចុះជួយបុរសម្នាក់ដែលជាជនពិការជើងអង្គុយលើរទះរុញ នៅខេត្តបន្ទាយមានជ័យ។យ៉ាងណាក្ដីក្នុង វីដេអូបង្ហាញពីភាពយកចិត្តទុកដាក់កើតចេញពីទឹកចិត្តអ្នកសិល្បៈរូបនេះចំពោះជនពិការក៏ត្រូវបានមហាជនមិនតិចឡើយបានធ្វើការចែករំលែកព្រមដោយ សម្ដីហាក់សរសើរយ៉ាងខ្លាំងផុសចេញពីដួងចិត្តភ្លាមៗថា៖ «idol មិនត្រឹមតែស្អាតប៉ុណ្ណោះទេថែមទាំងមានទឹកចិត្តល្អទៀតផង»៕

LEAVE A REPLY

Please enter your comment!
Please enter your name here