ព្រឹត្តិការណ៍ ២០កុម្ភៈបាននឹងកំពុងតែ វា យ ប្រ ហារ យ៉ាងខ្លាំងខ្លាមកលើកម្ពុជា ជាពិសេសគឺរាជធានីភ្នំពេញដែលធ្វើឱ្យករណីឆ្លងនៅក្នុងរាជធានីភ្នំពេញមានការកើនឡើងសឹងតែរៀងរាល់ថ្ងៃ។
យ៉ាងណាក៏ដោយដើម្បីទប់ស្កាត់នៃការឆ្លងរីករាលដាលនេះ រដ្ឋបាលរាជធានីភ្នំពេញបានធ្វើការប្រកាសអំពីឈ្មោះ និងទីលំនៅរបស់ជនទាំងឡាយដែលវិជ្ជមានកូវីត
ហើយដូចទំលាប់នៅថ្ងៃនេះរដ្ឋបាលរាជធានីភ្នំពេញបានប្រកាសនៅបញ្ជីឈ្មោះនៃមនុស្សចំនួន ៧៧នាក់ដែលបានធ្វើតេស្តវិជ្ជមានកូវីតកាលពីម្សិលមិញនេះ។
អ្វីដែលគួរឱ្យយើងគ្រប់គ្នាចាប់អារម្មណ៍នោះគឺពេលនេះកូវីតបានរីករាលដាលចូលទៅដល់រង្វង់កម្មករ កម្មការិនីនៅក្នុងរោងចក្រហើយ ដោយម្សិលមិញមានកម្មករ កម្មការិនីរហូតដល់
ទៅ១៣នាក់ដែលបានធ្វើតេស្តវិជ្ជមានកូវីត១៩ ដែលពួកគេទាំងនោះសុទ្ធតែធ្វើការនៅក្នុងរោងចក្រ ឌីន ហាន់ ដែលករណីនេះពិតជាបានធ្វើឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។
គួរបញ្ជាក់ផងដែរថាក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មី
ចំនួន ៩១នាក់បន្ថែមទៀត ក្នុងនោះមាន ៩០ករណីគឺជាករណីសហគមន៍ក្នុង «ព្រឹត្តិការណ៍២០កុម្ភៈ» ខណៈអ្នកជំងឺចំនួន ៣០នាក់ បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
គួរបញ្ជាក់ផងដែរថា នៅក្នុងចំណោមមនុស្ស ៤៣នាក់ដែលក្នុងនោះមានភ្នំពេញចំនួន ៧៨នាក់ តាកែវ ៤នាក់ ស្វាយរៀង ៣នាក់ ត្បូងឃ្មុំ ១នាក់ កំពង់ចាម ១នាក់ ប៉ៃលិន ១នាក់ និងព្រៃវែង ១នាក់ ។
គិតត្រឹមព្រឹក ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ នៅកម្ពុជាមានអ្នកឆ្លងសរុប= ២៩១៥ នាក់ អ្នកជាសះស្បើយ= ១៨២៤ នាក់ (+៣០) អ្នកកំពុងព្យាបាល= ១០៦៤ នាក់ អ្នក ស្លា ប់ = ២២ នាក់ ។