មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានការរកឃើញករណីវិជ្ជមាន លើបុរសជនជាតិចិន ចំនួន៣នាក់ដែលរស់នៅក្នុងបុរីប៉េងហួត សង្កាត់និរោធ ខណ្ឌច្បារអំពៅ
នាព្រឹកថ្ងៃទី០៣ មិនា ២០២១នេះ សូមបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តអោយបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង ៣ក៉ំ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍យើង
នេះបេីយោងតាមគណនេយ្យហ្វេសប៊ុករបស់លោក ហ៊ត គឹមនី Hort Kimny អភិបាលរងខណ្ឌច្បារអំពៅ ដែលបានបង្ហោះនាព្រឹកព្រលឹមថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២១នេះ។
គួរបញ្ជាក់ផងដែរថា សម្រាប់ថ្ងៃម្សិលមិញនេះ មានការរកឃើញករណីឆ្លងថ្មីចំនួន៣៤នាក់បន្ថែមទៀត ដែលទាំង៣៤នាក់នោះគឺសុទ្ធតែជាករណីឆ្លងក្នុងសហគមន៍
ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលក្នុងនោះ២៤នាក់ត្រូវបានរកឃើញនៅរាជធានីភ្នំពេញ និង១០នាក់ត្រូវបានរកឃើញនៅខេត្តព្រះសីហនុ។
ហើយបើគិតត្រឹមព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានករណីឆ្លងសរុបរហូតដល់ ៨៧៨នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ៤៨២នាក់ និងអ្នកដែលកំពុងព្យាបាលមានចំនួន ៣៩៦នាក់។