ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានកិត្តិយសសូមជម្រាបជូនសាធារណជនជ្រាបថា តម្លៃផលិតផល កសិកម្ម រួមទាំងផ្លែស្វាយមានការប្រែប្រួលឡើងចុះមិនទៀងទាត់តាមរដូវកាល និងអាស្រ័យលើទំហំនៃការផ្គត់ផ្គង់និង តម្រូវការទីផ្សារ ។
ជាក់ស្តែង នាដើមឆ្នាំនេះ ផ្លែស្វាយមានតម្លៃល្អប្រសើរ ប៉ុន្តែចាប់ពីដើមខែកុម្ភៈមកទល់បច្ចុប្បន្ននេះ តម្លៃផ្លែស្វាយកំពុងមានការធ្លាក់ចុះ ដោយសារជារដូវកាលប្រមូលផលផ្លែស្វាយនៅកម្ពុជា និងនៅប្រទេសផ្សេងៗ
ដែលបណ្តាលឱ្យមានបរិមាណផ្លែស្វាយជន់ច្រើនលើសលប់នៅលើទីផ្សារ ស្របពេលដែលសកម្មភាពសេដ្ឋកិច្ចទូទៅកំពុង ស្ថិតនៅក្រោមឥទ្ធិពលអវិជ្ជមាននៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។
យោងតាមគេហទំព័រ www.globalprice.info បច្ចុប្បន្ន តម្លៃផ្លែស្វាយស្រស់នៅប្រទេសចិន បានធ្លាក់ចុះមកត្រឹមពី ១,១០ ទៅ១,២០ដុល្លារអាមេរិកគីឡូក្រាមតែប៉ុណ្ណោះ ៕