កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីទំព័រហ្វេសបុកជាច្រើនបានធ្វើការបង្ហោះនូវផ្ទាំងនៃពិធីរៀបអាពាហ៍ពិពាហ៍មួយដែលកូនកំលោះ និងកូនក្រមុំមានឈ្មោះដូចគ្នា
ដោយភ្ជាប់ជាមួយនឹងខ្លឹមសារថា៖ «បើគ្មានអាណាស្រលាញ់អញ អញស្រលាញ់ខ្លួនឯង អញការមួយខ្លួនឯង..😂😂»
ក្រោយពីមានការបង្ហោះដូច្នេះ មានមនុស្សជាច្រើនបានចូលមកធ្វើការបញ្ចេញមតិនៅលើរូបភាពទាំងនោះ ដោយភាគច្រើននៃអ្នកដែលបានចូលមកធ្វើការ Comment មានការភ្ញាក់ផ្អើលអំពីករណីនេះជាខ្លាំង។
យ៉ាងណាក៏ដោយ ក្រោយពីមានការបង្ហោះតៗគ្នាយ៉ាងច្រើនដោយប្រើប្រាស់ខ្លឹមសារខាងលើ ម្ចាស់សាម៉ីខ្លួនផ្ទាល់ដែលមានឈ្មោះខាងលើក៏បានចេញមកប្រតិកម្មយ៉់ាងខ្លាំងតាមរយៈការ Comment ថា៖
«អត់ទោសបងឈ្មោះរបស់ខ្ញុំទាំងពីរគឺដូចគ្នាទាំងត្រកូលនឹងនាមខ្លួនមិនមែនដូចបងសរសេរនោះទេ។»
ក្រៅពីការចូលមក Comment បកស្រាយអំពីបញ្ហានេះ ម្ចាស់សាម៉ីដើមការក៏ស៊ែរនូវការបង្ហោះរបស់ផេកដទៃទៀតផងដែរ ដោយភ្ជាប់ជាមួយនឹងខ្លឹមសារដែលបង្ហាញអំពីអារម្មណ៍ខឹងថា៖
«សំបូរpage ញុំាតែប៊ីចេង ភ្លាវៗមិចដឹងទេ បើមិនដឹងច្បាស់កុំសរសេរឬយកមកផុសតាមគ្នាចឹង លេងសើចជ្រុល»
សូមបញ្ជាក់ថា នេះមិនមែនជារឿងថ្មីនោះទេ ដែលមានករណីពិធីរៀបអាពាណ៍ពិពាហ៍ដែលមានកូនកំលោះ និងកូនក្រមុំមានឈ្មោះដូចគ្នាបែបនេះ ហើយនេះក៏អាចជានិស្ស័យជាគូរស្វាមី ភរិយារបស់ពួកគេផងដែរ ដែលសូម្បីតែឈ្មោះរបស់ពួកគេក៏ដូចគ្នាបែបនេះ។