មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមាននារី២នាក់បានបាត់ម៉ូតូ ហុងដាស្កុបពី០២១មួយគ្រឿ ងក្រោយពីនាំគ្នាជិះចូលទៅហូបស៊ុបនៅហាងយីហោ រិទ្ធី ត្រពាំងថ្លឹង៩៩៩៩(១)
រួចបានចេញមកវិញស្រាប់បា ត់ម៉ូតូមិនថាចោរលួ ចយកទៅនៅពេលណា ប ង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោងប្រមាណជាង១០ យប់ថ្ងៃទី ១៦ ខែកុម្ភៈឆ្នាំ ២០២១
នៅចំណុចហាងស៊ុបយីហោ រិទ្ធី ត្រពាំងថ្លឹង៩៩៩៩(១)នៅខាងកើតស្តុបទួលបង្រប្រមាណជាង ១០០ ម៉ែត្រ តាមបណ្ដោយមហាវិថីចោមចៅ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីជនរងគ្រោះដោយមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ម៉ូតូរបស់គាត់គឺម៉ាកហុងដាស្កុបពី០២១ ពណ៌ស ដោយមិនបញ្ជាក់ពីស្លាកលេខ ហើយមុនកើតហេតុ
រូបគាត់មានគ្នាពីរនាក់ បានជិះម៉ូតូចូលទៅហូបស៊ុបនៅហាងកើតហេតុខាងលើ ដោយម្ចាស់ហាងបានយកសំបុត្រមកកឹបត្រឹមត្រូវ លុះដល់ម៉ោងកើតហេតុខាងលើក៏បាននាំគ្នាចេញមកវិញ
ស្រាប់តែបា ត់ម៉ូតូមិនដឹងថាជនសង្ស័យធ្វើស ក ម្មភាពលួចយកទៅពេលណា រួចក៏មានការភ្ញាក់ផ្អើលដល់ស មត្ថកិច្ចមូលដ្ឋានចុះមកធ្វើការសួរនាំនៅនឹងកន្លែងកើ តហេ តុ។