រាជធានីភ្នំពេញ៖ លើផេកផ្លូវការរបស់លោក ហេង ឡុង ប្រធានសមាគមមិត្តសិល្បៈស្ម័គ្រចិត្តជួយសង្គម បានបង្ហោះនូវទង្វើសប្បុរសធម៌ របស់តារាចម្រៀងជួរមុខរបស់ផលិតកម្មហង្សមាសអ្នកនាង ពេជ្រ សោភា ដែលបានបរិច្ចាគទឹកប្រាក់មួយចំនួន ដើម្បីជួយសម្រាលទុក្ខលំបាកដល់ប្រជាពលរដ្ឋកម្ពុជា ដែលកំពុងជួបនូវជំនន់ទឹកភ្លៀងនៅតាមបណ្ដាខេត្តនានា។យ៉ាងណាក្ដីលោក ហេង ឡុង បានរៀបរាប់ឲ្យដឹងដោយសំណេរថ្លែងអំណរគុណជាអនេកចំពោះទឹកចិត្តចែករំលែករបស់ម្ចាស់បទ«អូនយំបងលួងគេ» ថា៖«សូមថ្លែងអំណរគុណតារាចម្រៀង ពេជ្រ សោភា ដែលបានចូលរួមបរិច្ចាគថវិកា ១.០០០ ដុល្លារ តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីចូលរួមជួយដល់ប្រជាពលរដ្ឋជួបគ្រោះទឹកជំនន់»៕

LEAVE A REPLY

Please enter your comment!
Please enter your name here