ភ្នំពេញ៖ ជារឿងគួរឲ្យសោកស្តាយយ៉ាងខ្លាំង ហើយក៏មិនសមនឹងកើតដូចគ្នា ដែលមានរឿងហេតុមួយ ទាក់ទងនឹង នារីម្នាក់ បានស្លាប់ភ្លាមៗ ក្រោយពីជិះម៉ូតូធ្លាក់លូ ខណៈកំពុងតែភ្លៀងខ្លាំង ស្របពេលមានទឹកពេញផ្លូវទៀតនោះ។ចំពោះរឿងហេតុនេះដែរ បានកើតឡើង នៅវេលាម៉ោង៦:១៨នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយនារីជាជនរងគ្រោះ មានឈ្មោះថា​ ជា រដ្ឋា អាយុ៣៣ ឆ្នាំ ហើយទើបសម្រាលកូន បាន៧ខែតែប៉ុណ្ណោះ តែជាអកុសល ពេលនេះ ជនរងគ្រោះ ក៏បានបាត់បង់ជីវិត ចោលកូនតូចរបស់ខ្លួន។ក្នុងនោះ អ្នកដែលឃើញហេតុការណ៍ បានប្រាប់ឲ្យដឹងថា នារីជនរងគ្រោះ បានជិះម៉ូតូស្កុបពី ពណ៌ស ជិះពីជើង មកត្បូង រួចមកដល់កើតហេតុ ស្រាប់តែ ជិះធ្លាក់លូ ផ្កាប់មុខ រួចភ្លាមៗនោះ ប្រជាពលរដ្ឋ ក៏បានធ្វើចលនាបេះដូង តែជាគួរឲ្យសោកស្តាយ រូបនាង បានស្លាប់បាត់ទៅហើយ។ យ៉ាងណាមិញ សពរបស់ជនរងគ្រោះ ក៏បានយកទៅធ្វើបុណ្យ ទៅតាមប្រពៃណីខ្មែរផងដែរ នៅស្រុកកំណើត ផងដែរ។ដូច្នេះសូមមេត្តា មានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ នៅពេលធ្វើដំណើរ ខណៈទឹកភ្លៀង បានធ្វើឲ្យទឹកហូរហៀរគ្រប់ទីកន្លែង ដែលបណ្តាលឲ្យ មានរឿងហេតុអាក្រក់ជាច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here