មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានករណីអំពើហិ ង្សាទៅលើក្មេងប្រុសម្នាក់ដែលបានកើតឡើង កាលពីវេលាម៉ោង ៨និង៤៥នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា ក្មេងប្រុសរងគ្រោះខាងលើ មិនត្រូវបានស្គាល់អត្តសញ្ញាណទេ គ្រាន់តែដឹងថា មានអាយុ ១៣ឆ្នាំ មិនដឹងឪពុកម្ដាយនិងសាច់ញាតិនៅទីណាឡើយ។
មានមុខរបរដើររើ សអេតចាយ ហើយគ្មានទីលំនៅពិតប្រាកដនោះទេ យប់កន្លែងណាដេ កកន្លែងនោះតែម្ដង នេះបើតាមការប្រាប់ឲ្យដឹងពីនគរបាលប៉ុស្តិ៍ចោមចៅទី២។
ប្រភពដដែលបានប្រាប់បន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុខណ:ដែលក្មេងប្រុសខាងលើកំពុងជិះម៉ូតូសណ្ដោងរ៉ឺម៉ក១គ្រឿង ស្រាប់តែមានមនុស្សក្រុមជិះម៉ូតូជាច្រើនគ្រឿងដេ ញតា មចា ប់។
លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ ទើបចាប់បានរួចក៏នាំគ្នាវា យទា ត់ធា ក់ទៅលើក្មេងប្រុសរូបនេះបណ្ដាលឲ្យរងរ បួ សដួ លដេ កទៅលើដី ហើយបានចោ ទប្រកាន់ថា ក្មេងប្រុសនោះបានលួ ចទ្រព្យសម្បត្តិអ្នកដទៃនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ប្រភពខាងលើបានបន្តថា ទោះជាបែបណាក្រោយពេលកើតហេ តុពុំមានឃើញស ម្ភារ:អ្វីនៅជាប់ខ្លួនក្មេងប្រុសនោះឡើយ ចំណែកឯមនុស្ស១ក្រុមនោះក្រោយព្រួ តវា យទៅលើក្មេងប្រុសនេះរួចក៏បាននាំគ្នាគេ ចខ្លួនបា ត់អស់ និយាយថាមិនដឹ ងទេហើយក៏ពុំមាននរណាម្នាក់ហ៊ា នចេញមុខដាក់ពាក្យប្ដឹ ងដែរ។
បន្ទាប់មកកម្លាំងប្រជាការពារសង្កាត់ចោមចៅទី១ បានចុះទៅនាំយកក្មេ ងប្រុសខាងលើទៅប្រគល់ឲ្យនគរបាលប៉ុស្តិ៍ចោមចៅទី២ ដើម្បីសួរនាំ ។ ប៉ុន្តែពេលទៅដល់នគរបាលមិនអាចសួរនាំបានទេ ព្រោះរបួ សធ្ង ន់ពេ កក៏បានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងដើម្បីស ង្រ្គោះ៕