នៅល្ងាចនេះផងដែរ បុគ្គលិកហាង Petro ម្នាក់ដែលបានធ្វើការ Live អំពីអាការជំងឺក្រោយបានឆ្លងកូវីដដើម្បីប្រាប់ដល់មហាជនឱ្យបានដឹង ជាពិសេសគឺរោគសញ្ញាពេលដែលចាប់ផ្តើមចេញរោគសញ្ញាដំបូង។
ហើយនៅល្ងាចនេះផងដែរ កញ្ញាក៏បានធ្វើការ Live Video ម្តងទៀតតាមការដែលសន្យា ដើម្បីប្រាប់ដល់មហាជនអំពីអាការៈរបស់នាងក្រោយពេលនាងបានចូលក្នុងមន្ទីរពេទ្យ
ក៏ដូចជាស្ថានភាពសំរាកនៅក្នុងមន្ទីរពេទ្យ ថែមទាំងរោគសញ្ញាផ្សេងៗទៀត ដែលបានលេចឡើងនៅក្នុងដំណាក់កាលនៃការព្យាបាលផងដែរ។
ទន្ទឹមនឹងនេះផងដែរ នាងក៏បានធ្វើការដាស់តឿនម្តងហើយម្តងទៀត ដើម្បីឱ្យអ្នកទាំងអស់គ្នាចូលរួមប្រុងប្រយ័ត្នទាំងអស់គ្នា មិនត្រូវធ្វេសប្រហែសនោះទេ ព្រោះវាមិនមែនលំបាកតែខ្លួនយើងនោះទេ ថែមទាំងលំបាកដល់មនុស្សដែលនៅជុំវិញខ្លួនទៀតផង។