កាលពីពេលថ្មីៗនេះមានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលមានកង់បីឥណ្ឌាមួយគ្រឿងបានបើកគៀរម៉ូតូមួយគ្រឿងបណ្តាលឱ្យដួ លនៅនឹងមុខឡាន ប៊ះនឹងត្រូវឡានកិ ន
ដែលការបើកបររបស់កង់បីនោះត្រូវបានមហាជនធ្វើការរិះគន់យ៉ាងខ្លាំងចំពោះទង្វើព្រហើន ដែលសឹងតែធ្វើឱ្យមនុស្ស២នាក់បាត់បង់ជី វិ តបាត់ទៅហើយ
យោងតាមវីដេអូដែលបានបង្ហោះដោយគណនីហ្វេសបុក Chour Chhean បានបង្ហោះនូវវីដេអូដោយភ្ជាប់ជាមួយនឹងខ្លឹមសារទាំងស្រុងថា៖
«ថ្ងៃនេះខ្ញុំមានអារម្មណ៍ថាហួសចិត្ត និយាយសឹងតែមិនចេញដោយសារតែទង្វេីល្មេីសច្បាប់ចរចារណ៍របស់អស់លោកកង់បី(ឥណ្ឌា)មួយគ្រឿងនេះ😖😖😖 សូមទស្សនាវីដេអីRecordទាំងអស់គ្នា។
សូមអស់លោក បងៗ ប្អូនៗដែលប្រកបរបរកង់បីមេត្តាពិចរណាឱ្យបានខ្ពស់បំផុតទៅលេីច្បាប់ចរាចរណ៍! អស់លោកមួយចំនួនបេីកបរទាំងតក់ក្រហល់ ទាំងផ្លូវកំពុងកកស្ទះ វ៉ាជែ ងគេឯងដោយគ្មានញញេីតអីបន្តិចសោះ
តេីអស់លោកមានគិតពីសុវត្ថិភាពរបស់គេទេ? អស់លោកមានខួរក្បាលដូចគេឯងដែរ តែខុសត្រង់ថាអស់លោកមិនបានយកខួរក្បាលដ៏មានតម្លៃរបស់អស់លោកមកប្រេីប្រាស់ឱ្យមានប្រយោជន៍សោះ!😡 នេះបេីសិនជាខ្ញុំ
ចាប់ហ្វ្រាំងមិនទាន់ តេីមានអ្វីកេីតឡេីងចំពោះអាយុជី វិ តរបស់ពូមីងដែលលោកបានកៀរដៃចង្កូតម៉ូតូរបស់គាត់ឱ្យដួ លស្ទេីតែនៅក្រោមឡានហេីយនោះ? អាណិតមីងពូណាស់ គាត់ភ័យឡេីងស្លេកមុខ ហេីយក៏គាត់បានលេីកដៃ
សំពះអរគុណខ្ញុំដែលអាចចាប់ហ្វ្រាំងទាន់ ដែលធ្វេីឱ្យគាត់មានអាយុជី វិ តបន្តទៀត🙏 បងប្អូនជួយShareដេីម្បីឱ្យក្រេីនរំលឹកអោយអ្នកដទៃទៀតបានដឹង🙏»
កក