ឈរជើង និង អុកឡុកក្នុងវិស័យចម្រៀងអស់រយៈពេលដប់ម្ភៃឆ្នាំរៀងខ្លួនៗហើយ ប៉ុន្តែកំពូលតារាចម្រៀងស្រីល្បីៗលំដាប់ជួរមុខប្រចាំប្រទេសកម្ពុជាទាំង ៥ ដួង ដូចជា
ឱក សុគន្ធកញ្ញា យក់ ថិតរដ្ឋា សុគន្ធ នីសា មាស សុខសោភា និង ពេជ្រ សោភា នៅតែមិនបាក់ស្រុតប្រជាប្រិយភាព មិនតែប៉ុណ្ណោះថែមទាំងចាប់បានងារជាកំពូលហង្សញីក្នុងវិស័យចម្រៀង ដែលគ្មានសិស្សប្អូនណាអាចបំបាក់បានទៀតផង ។
ទន្ទឹមនឹងការឈរជើងយ៉ាងរឹងមាំក្នុងវិស័យចម្រៀងនេះ កំពូលតារាចម្រៀងស្រីទាំង ៥ រូបក៏កាន់តែមានរូបសម្រស់ស្រស់ស្អាត និង មើលទៅក្មេងជាងវ័យ បើទោះជាក្នុងចំណោមពួកនាងខ្លះមានគូស្នេហ៍ និង កូនៗក្តី ។
១. ឱក សុគន្ធកញ្ញា៖ តារាចម្រៀងស្រីដែលលេចធ្លោជាងគេក្នុងផលិតកម្មរស្មីហង្សមាស ឱក សុគន្ធកញ្ញា មកដល់ពេលនេះនាងមានអាយុ ៣៣ ឆ្នាំហើយ ហើយនាងបានប្រឡូកក្នុងអាជីពចម្រៀងតាំងពីឆ្នាំ ១៩៩៩ និង បានចូលច្រៀងដំបូងនៅក្នុងផលិតកម្មស្ទឹងសង្កែ ។
២. សុគន្ធ នីសា៖ តារាចម្រៀងមានទម្រង់មុខស្រគត់ស្រគំ សុគន្ធ នីសា បើគិតមកដល់ក្នុងឆ្នាំ ២០២០ នេះ មានអាយុ ៣៧ ឆ្នាំហើយ នាងប្រឡូកក្នុងវិស័យចម្រៀងក្នុងឆ្នាំ ២០០៣ ដោយច្រៀងក្នុងផលិតកម្មរស្មីស្ទឹងសង្កែ ។
៣. មាស សុខសោភា៖ ចំពោះតារាចម្រៀង មាស សុខសោភា នៅក្នុងឆ្នាំ ២០២០ នេះ រូបនាងមានអាយុ ៣៦ ឆ្នាំ ហើយនាងបានឈានជើងចូលវិស័យសិល្បៈចម្រៀងដំបូងនៅក្នុងឆ្នាំ ២០០៤ ដោយច្រៀងដំបូងក្នុងផលិតកម្មរស្មីស្ទឹងសង្កែ ។
៤. យក់ ថិតរដ្ឋា៖ តារាចម្រៀងសំនៀងស្អក យក់ ថិតរដ្ឋា បើគិតមកដល់ពេលនេះនាងមានអាយុ ៣៧ ឆ្នាំហើយ ដោយតារាចម្រៀងស្រីរូបនេះចាប់អាជីពចម្រៀងតាំងពីឆ្នាំ ២០០០ ដោយចូលច្រៀងនៅក្នុងផលិតកម្មរស្មីស្ទឹងសង្កែ និង ល្បីបទ «តើឱ្យអូនក្បត់បងម្តេចទៅ» បទ «ភ្លៀងធ្លាក់សូររណ្តំ» ជាដើម ។
៥. ពេជ្រ សោភា៖ បើគិតមកដល់ពេលនេះ តារាចម្រៀង ពេជ្រ សោភា មានអាយុ ៣៦ ឆ្នាំហើយ និង ឆ្នាំ ២០០៤ គឺជាឆ្នាំដែលតារាចម្រៀងស្រីរូបនេះបានចូលប្រឡូកក្នុងវិស័យចម្រៀង ដោយបទចម្រៀងដំបូងរបស់នាង «Better day» ជាមួយ DJ-ស្តី ៕
ប្រភព ប្រជាប្រិយ