អ្នកលក់ផលិតផលតាមអនឡាញម្នាក់ឈ្មោះ ទ្រី សុផានិត អាយុ៣៩ឆ្នាំ ត្រូវបានកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ចាប់ខ្លួននាព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ស្ថិតនៅតាមផ្លូវ១៨២ ក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ការចាប់ខ្លួននេះ បានធ្វើឡើងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោក ហម ម៉េងសែ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។
តាមដីកាបង្គាប់ឲ្យចាប់ខ្លួន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅពេលកម្លាំងនគរបាលបានបង្ហាញថា ឈ្មោះ ទ្រី សុផានិត ត្រូវបានចោទប្រកាន់ពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ, ញុះញង់ឲ្យមានការរើសអើង និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់ ប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០១៨ រហូតដល់ឆ្នាំ២០២០»។
តាមដីកាដដែលបានបន្តទៀតថា ជនត្រូវចោទរូបនេះត្រូវបានតុលាការបង្គាប់ឲ្យចូលទៅបំភ្លឺកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ប៉ុន្តែជនត្រូវចោទយកលេសថា មិនអាចចូលទៅបង្ហាញខ្លួន បានដោយសារបញ្ហាសុខភាព «ផ្តាសាយធំ» ប៉ុន្តែធាតុពិតជនត្រូវចោទរូបនេះ បានបង្ហោះលក់ផលិតផលតាមហ្វេសប៊ុកជាបន្តបន្ទាប់។
ក្រោយការចាប់ខ្លួនជនត្រូវចោទ ទ្រី សុផានិត ត្រូវបានកម្លាំងនគរបាលបញ្ជូនបន្តទៅកាន់នាយកដ្ឋានព្រហ្មទណ្ឌ ដើម្បីចាត់ការបន្តទៀត។
ក្រោយមានការឃាត់ខ្លួនប្អូនស្រីរបស់អ្នកនាង ទ្រី ដាណា តាមការប្តឹងរបស់អ្នកនាងរួចមក ស្រាប់តែគណនីប្តីរបស់អ្នកនាងទ្រី ដាណា ក៏បានបង្ហោះសារថែមទៀតថា៖
«ខ្ញុំរស់របៀបខ្ញុំ គេរស់នៅរបៀបគេ កុំប៉ះពាល់គ្នាគឺសុខសាន្ត តែបេីគេមកប៉ះយេីងទាំងយេីងមិនដឹងអីសោះ ប៉ះពាល់កិត្តិយសខ្ញុំ តេីអោយខ្ញុំនៅស្ងៀមបានទេ?សូមផ្ញេីរទៅកាន់បុគ្គលមួយចំនួនដែលយកវប្បធ៍មជេរតាមonline »
ជាងនេះទៅទៀត ពេលដែលអ្នកនាង ទ្រី សុផានិត ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួន នៅពេលដែលធ្វើដំណើរនៅតាមផ្លូវទៅកាន់ទីតាំងរបស់សមត្ថកិច្ច អ្នកនាងបានឆ្លៀតធ្វើការ Live Video បង្ហោះនៅលើគណនីរបស់នាង
ដោយអ្នកនាងបានធ្វើការ Live បន្តវាយប្រហារទៅលើអ្នកនាង ទ្រី ដាណា កប់ៗមាត់បន្ថែមទៀត បើទោះបីជាកំពុងតែត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយក្តី។
យ៉ាងណាមិញក្រោយការឃាត់ខ្លួននេះរួចស្រាប់តែអ៊ុំស្រីអ្នកទំាង២របស់អ្នកទាំង២ ក៏បានចេញវីដេអូសុំអង្វរអ្នកស្រី ទ្រី ដាណា លើកលែងអោយបងស្រីផង យ៉ាងណាមិញក្រោយLive វីដេអូចេញពីផេកបាន ២នាទីក៌លុបវិញ(M Manika online shop)