មានហេតុការណ៍ដ៏គួរឱ្យភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈដែលបុរសម្នាក់ដែលកាន់កា តក្លែ ងបន្លំជាអង្គរក្សដើរជ្រើសរើសទ័ពចូលបម្រើការងារក្នុងកងអង្គរក្ស
ហើយយកលុយពីអ្នកចាញ់បោកកាលពីឆាំ្នមុនបានជាង១០ម៉ឺនដុល្លា ពេលនេះត្រូវបានកងរាជអា វុ ធហត្ថខេត្តកែប សហការជាមួយបញ្ជាការដ្ឋានកងអង្គរក្សបានឃាត់ខ្លួនបានហើយ។
យោងតាមការឱ្យដឹងពីខាងសមត្ថកិច្ចបានបញ្ជាក់ឱ្យដឹងថា បុរសនេះឈ្មោះ សាយ ម៉េង អាយុ៣១ឆាំ្ន ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង១១ថ្ងៃត្រង់ថ្ងៃទី៥ ខែវិច្ឆិកាកន្លងមកថ្មីៗនេះ នៅផ្ទះវេរលុយមួយកន្លែងស្ថិតក្នុងសង្កាត់អូរក្រសា ក្រុងកែបខេត្តកែប ។
លោក អ៊ុក រិទ្ធីសក្តិ មេបញ្ជាការរងកងរាជអា វុ ធហត្ថខេត្តកែបទទួលផ្នែកសន្តិសុខបានប្រាប់ឱ្យដឹងកាលពីថ្ងៃម្សិលមិញថា ការឃាត់ខ្លួនឈ្មោះ សាយ ម៉េង នេះគឺបានជាប់ពាក់ព័ន្ធការប្រើកាតក្លែងក្លាយជាកងអង្គរក្សប្រមុខដឹកនាំ
ហើយដើរឆបោកជ្រើសរើសទ័ពចូលបម្រើការងារក្នុងជួរកងអង្គរ័ក្សដោយយកប្រាក់ ហើយ លោក អ៊ុក រិទ្ធីសក្តិ មេបញ្ជាការងកងរាជអា វុ ធហត្ថខេត្តនិយាយថា ជនសង្ស័យរូបនេះមិនត្រឹមតែប្រើកាតក្លែងបន្លំជាអង្គរក្សទេថែមទាំងយកលុយពីអ្នកទាំងនោះទៀតផង មុនពេលចូលធ្វើអង្គរ័ក្សត្រូវបង់លុយជាមុន ។
ករណីនេះបានកើតឡើងតាំងពីថ្ងៃទី២៦ ខែមករា ឆាំ្ន២០១៩ ។ លោក អ៊ុក រិទ្ធីសក្តិ និយាយថា ការឃាត់ខ្លួនឈ្មោះ សាយ ម៉េង នេះមានការចូលរួមសហការពីខាងកងអង្គរក្សដែរដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ចាន់ ជ្រា ស្នងការរងស្រាវជ្រាវសន្តិសុខបញ្ជាការដ្ឋានអង្គរក្ស និងលោក ឯក ឆេងហួត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពតផងដែរ ។
បន្ទាប់ពីតុលាការខេត្ត បើកការសាកសួរលើជនសង្ស័យតាមនីតិវិធីរួចមក នៅរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឈ្មោះ សាយ ម៉េង ត្រូវបានបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារ ។
តាមការឱ្យដឹងត្រួសៗថា ជនរូបនេះបានដើរឆបោកមនុស្សជាច្រើននាក់នៅខេត្តកែប ខេត្តពោធិ៍សាត់ និងខេត្តព្រៃវែង ក្នុងការបោសប្រាស់រើសជាកងអង្គរក្ស ។ ប្រភពនេះឱ្យដឹងថា លុយដែលជននេះឆបោកមានប្រមាណជាង១០ម៉ឺនដុល្លារ ដោយមានអ្នកចាញ់បោកជាច្រើននាក់ ៕