ភ្នំពេញ៖ បច្ចុប្បន្ននេះ តារាសម្តែងស្រី អ្នកនាង សិទ្ធី នីកា​ កំពុងតែរស់នៅយ៉ាងមានក្តីសុខ និងមានសុភមង្គល ព្រមជាមួយនិងកូនប្រុសម្នាក់ ដែលមាន អាយុ១ឆ្នាំហើយ ។ នៅក្នុងកម្មវិធី ខួបកំណើតរបស់កូនប្រុស របស់តារាសម្តែងស្រីរូបស្រស់ម្នាក់នេះ ក៏បានបង្ហាញពីអារម្មណ៍ពិត ចាប់តាំងពីកូនប្រុស ចាប់កំណើត រហូតដល់ពេលធ្វើខួបកំណើតឲ្យកូនប្រុសជាទី ស្រលាញ់ម្នាក់នេះ។ជាក់ស្តែងកាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះ ពិធីខួបកំណើតកូនប្រុស អ្នកនាង សិទ្ធី នីកា បានប្រារព្ធ ឡើងយ៉ាងអធិកអធម ដោយមានបងប្អូនជាច្រើន​បានអញ្ជើញចូលរួម និងការ សូត្រមន្ត សូមសេចក្តីសុខ ផងដែរ។ក្នុងថ្ងៃខួបកំណើត កូនប្រុស សិទ្ធី នីកា បានបង្ហាញអារម្មណ៍ តាមរយៈវិដេអូឃ្លីប មួយជាមួយស្វាមី រៀបរាប់តាំងពី កូនប្រុសមកចាប់កំណើតនៅក្នុងផ្ទៃ រហូតដល់កូនប្រុសបានសម្រាលហើយ ដោយសុវត្ថិភាព ។ អ្នកនាងបានរៀបប្រាប់ពីអារម្មណ៍ ដែលជាអ្នកម្តាយម្នាក់ សិទ្ធី នីកា បានប្រាប់ថា៖” ថ្ងៃនឹងគឺជាថ្ងៃទី២៦ ខែតុលា គឺជាថ្ងៃខួបកំណើតកូនប្រុសរបស់ខ្ញុំ អាយុ១ឆ្នាំ ។ បើនិយាយពីអារម្មណ៍របស់ខ្ញុំ ចាប់តាំងពី គាត់បានមកចាប់កំណើត ហើយដឹងថាគាត់បានចូលមកក្នុងជីវិតរបស់ខ្ញុំ ខ្ញុំពិតជារំភើប ហើយអារម្មណ៍មួយនឹង វាក៏ភ័យដែរ ព្រោះថានេះគឺជាលើកដំបូងរបស់ខ្ញុំដែរ ខ្ញុំពរពោះ អញ្ចឹងអារម្មណ៍ហ្នឹង ភ័យផង​ អរផង។ រយៈ ពេល៩ខែ ១០ថ្ងៃហ្នឹង ចំពោះមនុស្សស្រី គឺពួកគាត់ដឹងហើយថា ពរពោះ មិនមែនស្រួលទេ តែទោះបីជាយ៉ាងមិញក៏ដោយ ក៏ខ្ញុំនៅតែព្យាយាមជំនះ ដើម្បីកូន ហើយមួយទៀត គឺមានស្វាមីដ៏ល្អម្នាក់ តែងតែផ្តល់កំលាំងដល់ខ្ញុំ អញ្ចឹងអារម្មណ៍ដែលលំបាកហ្នឹងគឺវារសាយបាត់ទៅហើយ ព្រោះថាខ្ញុំត្រូវព្យាយាមដើម្បីកូនរបស់ខ្ញុំ។ ចំណែកលោកឪពុកវិញ ក៏មិនចាញ់ភរិយាដែល គាត់បានបង្ហាញអារម្មណ៍សប្បាយចិត្ត ពេលដែលរូបលោកបានក្លាយជាឪពុក គេដំបូង​ ពិតជារកអ្វីថ្លែងពុំបានឡើយ ។ លោកបានបន្តទៀតថា ពេលភរិយារបស់លោកកំពុងតែ ឈឺពោះ គឺគាត់តែងតែនិយាយអ្វីដែលកំប្លែងៗ ដើម្បីឲ្យគាត់បានសើចសប្បាយ។ បន្ទាប់ពីគាត់ចូលបន្ទប់សម្រាល ខ្ញុំកំពុងតែរង់ចាំគាត់នៅខាងក្រៅ ពិតជាមានអារម្មណ៍តឹងតែងយ៉ាងខ្លាំង ។ គ្រាន់តែបានលឺសំលេងយំរបស់គាត់ដំបូង ខ្ញុំពិតជាសប្បាយចិត្ត ។បើចង់ជ្រាបឲ្យកាន់តែច្បាស់ សូមទស្សនាវីដេអូ ទាំងស្រុងនៅខាងក្រោមនេះ៖

LEAVE A REPLY

Please enter your comment!
Please enter your name here