អ្នកណាមិនស្គាល់ដៃគូកំប្លែងដ៏ល្បីរួមគ្នា គឺលោក ចែម ចាន់រ៉ា និងអ្នកនាង អូន សុកាន់ដា ហៅ ខ្ញុង បានធ្វើឲ្យមហាជន ជាច្រើនសើចសប្បាយជាច្រើនមកហើយ ជាពិសេសសព្វថ្ងៃនេះ តារាកំប្លែងទាំង២នៅតែមានប្រជាប្រិយភាពខ្ពស់ផងដែរ ហើយក៏រវល់នឹងការ ងាររៀងៗខ្លួន ក្រៅពីអាជីបជាអ្នកកំប្លែងផងដែរ។ ដោយលែកនៅមុននេះបន្តិច មហាជនបានផ្ទុះ សំណើច ក្រោយ អ្នកនាង អូន សុកាន់ដា ហៅ ខ្ញុង បានបង្ហោះរូបកូនតូចរបស់ខ្លួន មានផាត់ម្សៅឡើងពេញមុខ ពេញខ្លួន ដោយអ្នកនាងបានសរសេរភ្ជាប់ជាមួយសារថា: ម៉ាក់ធំនាងអើយហេតុអ្វីធ្វើបាបអូនម៉្លេះ។ ក្រោយឃើញកូនរបស់អ្នកនាង ខ្ញុង បែបនេះ ស្រាប់តែអ៊ុ ពាក់ មី ចូលមកខមិនថា: ផុសរូបកូនចឹង អញមេីលមួយភ្លែត ស្មានតែ ស្ករគ្រាប់ដូង ។ មួយឃ្លានេះបានធ្វើឲ្យអ្នកនាង ខ្ញុង តបវិញថា: មើលអ៊ំពាក់មីខំមិនឱ្យអូន៕

LEAVE A REPLY

Please enter your comment!
Please enter your name here