ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់ តារា​ចម្រៀង​​​ស្រី​ ដែល​ចូល​ចិត្ត​ច្រៀង​​ឡើង​វិញ​ (Cover) បទ​​ជា​មរតក​​ដើម និង​​អតីត​បេក្ខនារី​​​ប្រឡង​​​កម្មវិធី​ Cambodia Idol រដូវ​​កាល​ទី ​៣ ចូល​​បាន​​ត្រឹម​​វគ្គ Live Show សប្តាហ៍​ទី​ ៥​ កញ្ញា សោភា ទេពី​​ សំឡេពិរោះ បានអាចឆក់យកដួងចិត្តអ្នកគាំទ្រតាមរយៈបទមនោសញ្ចេតនា កន្ទ្រឹម និងញាក់ជាដើមព្រោះនាងបត់បែនបានគ្រប់ទម្រង់ទាំងអស់ជាមួយទឹកដមពីរោះរណ្តំ។កញ្ញា សោភា ទេពី អតីត​ជា​បេក្ខភាព​ប្រឡង​កម្មវិធី​ Cambodian Idol រដូវកាល​ទី ៣ និង​បច្ចុប្បន្ន​គឺ​ជា​តារា​ចម្រៀង​ របស់​ផលិតកម្មខ្លួនឯង ដែលដាក់រហ័សនាមថា “Sorphea Tepy Official” ​កំពុង​តែ​ស្រូប​ភាព​ល្បី​ឈ្មោះ​បោះ​សំឡេង​ជាមួយ​​នឹង​​បទ “អ្នក​ណា​កែ​ចិត្ត​បង” ដោយ​មាន​អ្នក​ចូល​ទស្សនា​ចំនួន 46 M នោះ​​បង្ហើប​ថា​៖ “មិន​ទាន់​អាច​ដឹង​​បាន​​ទេ​ថា​ ត្រូវ​ការ​ប្រើ​ពេល​ប៉ុន្មាន​​ឆ្នាំ​ទៀត​នោះ ទើប​​អាច​សម្រេច​​​​បំណង​ នេះ​ព្រោះ​ថា ​នាង​​​​ខ្ញំ​​គ្មាន​អ្នក​ណា​គេ​ជួយ​​​ឧបត្ថម្ភ​ឡើយ គឺ​ពឹង​តែ​កម្លាំង​ខ្លួន​​ឯង​ប៉ុណ្ណោះ​។ ប៉ុន្ដែ​​នាង​ខ្ញុំ​គិត​ថា មាន​បំណង​​ព្រម​​​​ទាំង​មាន​ការ​​តាំង​ចិត្ត នឹង​ធ្វើ​​ឲ្យ​សម្រេច​​បំណង​នេះ ​នៅ​​ថ្ងៃ​ ណា​មួយ​ជា​​មិន​ខាន​​នោះ​ឡើយ”។ជាក់ស្តែងកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ តារាចម្រៀងវ័យ ១៧ ឆ្នាំ បានធ្វើឲ្យមិត្តភក្ភិ និងមហាជនផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងជ ដោយបាន បង្ហោះសារថា រថយន្តទំនើបម៉ាក Lexus RX 350 ដែលទើបនឹងទិញព្រមទាំងភ្ជាប់ជាមួយដ៏សែនមានន័យថា “ស្រលាញ់ខ្លាំងណាស់កូនម៉ាក់ Lexus RX 350 ជាញើសឈាមរបស់ ម៉ា់ក់ ម៉ាក់ហត់ណាស់ទំរាំបានកូនមកនៅជាមួយ”។ គ្រាន់តែ សោភា ទេពី បង្ហោះរថយន្តមិនទាន់បានប៉ុន្មានម៉ាងផងមានអ្នកគាំទ្រចូល Like share និង Comment សរសើរមិនដាច់ពីមាត់ថា “សូមសរសើរអាយដលមិននឹកស្មានទេ នៅក្មេងសោះអាចមានសមត្ថភាពទិញរថយន្តដោយខ្លួនឯងបាន ពិតអស្ចារ្យមែន”។រថយន្តទំនើបម៉ាក Lexus RX 350 ដែល សោភា​ ទេពី បានទិញគឺមានតម្លៃ ១០៦,០០០ដុល្លារអាមេរិក ស៊េរីឆ្នាំ២០១៧ ដែលជាញើសឈាមសុទ្ធសាធរបស់នាងខំសន្សំតាំងពីអាយុ៩ឆ្នាំដែលបានចូលប្រឡូកនៅលើវិថីសិល្បៈដោយបានប្រើសមត្ថភាពពិតៗរថយន្តដែល ទិញនោះគឺប្រគល់លុយឲ្យគេភ្លាមមិនមានជំពាក់គេនោះទេ។ ម្ចាស់បទ “ថ្មើរហ្នឹងអត់ហូបប៊ីយែទេ?” រូបនេះ គឺជាក្មេងស្រីម្នាក់ដែលខំរៀនផងធ្វើការផង ពុំសូវមានពេលសម្រាកនោះទេ ហើយតែងតស៊ូជំនះនូវរាល់ឩប.សគ្គទាំងឡាយមិនដែលទុកពេលវេលាឲ្យទំនេរចោលឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here