សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជាបានចូលរួមរំលែកទុក្ខជាមួយគ្រួសារសព Chef ឫទ្ធី ជាគណៈកម្មការ Master Chef Khmer ដោយចូលជាបច្ច័យបុណ្យចំនួន ៥ ពាន់ដុល្លារ ។ នេះបើតាមវីដេអូមួយដែលកញ្ញា ជេស៊ីកា ជាគណៈកម្មការក្នុងកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ពិភពលោកមួយនេះ បាន បង្ហោះនៅគណនីហ្វេសប៊ុកនៅថ្ងៃទី ២២ តុលា ២០២០ នេះ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺឪពុករបស់កញ្ញា ជេស៊ីកា គឺជាអ្នកតំណាងដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន បាន នាំយកថវិកាចំនួន ៥ ពាន់ដុល្លារនេះជូនទៅដល់ភរិយារបស់លោក ស៊ូ សោភ័ណ្ឌឫទ្ធី ហៅ Chef ឫទ្ធី ។ កញ្ញា ជេស៊ីកា បានសរសេររៀបរាប់យ៉ាងដូច្នេះថា៖ «សូមអរគុណដល់ សម្តេចអគ្គមហាសេណាបតីតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែយកចិត្ត ទុកដាក់ដល់កូនចៅ​ ពេលកូនចៅជួបគ្រាលំបាក មិនថាពេលណា វិនាទីណា លោកទាំងពីរតែងតែជួយគ្រប់ពេល សូមអរគុណ ប៉ា ដែលបានអញ្ជេីញចូលរួម តំណាងជំនួសលោកទាំងពីរ ។ ទុកដាក់ដល់កូនចៅ​ ពេលកូនចៅជួបគ្រាលំបាក មិនថាពេលណា វិនាទីណា លោកទាំងពីរតែងតែជួយគ្រប់ពេល សូមអរគុណ ប៉ា ដែលបានអញ្ជេីញចូលរួម តំណាងជំនួសលោកទាំងពីរ ។

LEAVE A REPLY

Please enter your comment!
Please enter your name here