ភ្នំពេញ៖ ក្រោយពី តារាចម្រៀងដ៏ល្បីឈ្មោះ យក់ ថិតរដ្ឋា ទើបសម្រាលបានកូនស្រីមួយរូប ដោយជោគជ័យ មានឈ្មោះថា ឃុំ​ រដ្ឋាណាតាលី​ ហៅក្រៅ លីលី កាលពី១៧​ សីហា​ ២០២០​ កន្លងទៅនេះ ឃើញថាមានហ្វេនៗជាច្រើនបាន ភ្ញាក់ផ្អើល និងសម្ដែងការរំភើបចិត្តជំនួសនាងគ្រប់គ្នា។ ក្នុងនោះដែរ ក្រោយសម្រាលកូនរួច យក់ ថិតរដ្ឋា ព្រមទាំងស្វាមី បានបង្ហោះកម្រងរូបភាពរបស់សមាជិកថ្មីជាច្រើនសន្លឹក អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ កូនស្រី នាងទើបតែកើតបានប៉ុន្មានថ្ងៃទេ ប៉ុន្តែ មុខមាត់ពិតជាគួរឲ្យក្នាញ់ខ្លាំងណាស់ ជាពិសេស មានទម្រង់មុខ ស្អាតកាត់តាមប៉ាម៉ាក់ផ្ទាល់តែម្ដង ឲ្យប្រិយមិត្តជាច្រើនឃើញហើយ លួចក្នាញ់ខ្លាំងណាស់។ ក្រៅពីនេះ យក់ ថិតរដ្ឋា ក៏បានបង្ហាញឲ្យឃើញថា ជីវិតគ្រួសារនាង ជាមួយស្វាមី លោក ឃុំ ប៉ុណ្ណាដែត និងកូនៗពិតជាមានភាពកក់ក្ដៅសុភមង្គល ជាពិសេស ស្របពេលសម្រាលកូន មានស្វាមីចាំមើលថែថ្នាក់ថ្នមគ្រប់ជំហ៊ាន សាកសមជាស្វាមី ដែលនារីគ្រប់គ្នាប្រាថ្នាពិតមែន៕ប៉ុន្ដែអ្នកនាង យក់ ថិតរដ្ឋា មួយរយៈពេលក្រោយនេះហាក់មានភាពស្ងប់ស្ងាត់ពីវិស័យសិល្បៈ ដោយនាងងាកផ្តោតទៅលើការលក់ផលិតផលតាមអនឡាញពេញទំហឹងតែម្តងប៉ុន្តែគេបានឃើញ នាងបានបង្ហោះសារហាក់អន់ចិត្តចំពោះអតិថិជនមួយចំនួនតូច ដែលបានប្រើពាក្យសម្តីមិនសមរម្យ ទៅអ្នកលក់ Online ដោយក្នុងនោះនាងបានសរសេររៀបរាប់ថា៖«ខ្ញុំដឹងថាខ្ញុំត្រឹមតែជាអ្នកចំរៀង និងជាអ្នកលក់ Online ម្នាក់ទេខ្ញុំដឹងក៏ប៉ុន្តែគាត់ជាអ្នកទិញក៏គួរតែរៀនប្រើពាក្យសំដីអោយល្អមកលើពួកខ្ញុំជាអ្នកលក់តិចមកក៏ដូចជាមិនខាតអីទេ»។ ភរិយាលោក ឃុំ ប៉ុណ្ណាដែត បានថ្លែងបន្ថែមថា៖ «ខ្ញុំដឹងថាអ្នកទិញគឺជាស្តេចតែ សុំនិយាយថាពេលនិយាយអោយចេះគិតពីចិត្តគេផងមិនបាននិយាយរួមទាំងអស់ទេណាបងប្អូនតែមួយចំនួនទេ ដែលចូលចិត្តមើលងាយគេ។ខ្ញុំចង់និយាយថាសំខាន់ខ្ញុំធ្វើដោយក្តីស្រលាញ់ និងចេញពីចិត្តខ្ញុំហើយខ្ញុំក៏បានលុយ ចូលផ្ទះទិញទឹកដោះគោកូនតិចតួចទេកុំចឹងអីឈប់បានក៏ឈប់ទៅណា am sad”៕

 

 

 

 

 

 

LEAVE A REPLY

Please enter your comment!
Please enter your name here